ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើងក្រុម Man City ក្នុងលទ្ធផល ២-០សម្រាប់ការប្រកួតពានរង្វាន់ Carabao Cup នៅយប់មិញនេះ។
ក្រោយពីចប់ការប្រកួតនោះហើយ លោក Ole អ្នកចាត់ការក្រុម Man Utd បាននិយាយថាបច្ចុប្បន្ននៅអង់គ្លេស ក្រុមដែលល្អជាងគេនោះគឺ Manchester City ហើយ។ Man City អាចរកគ្រាប់បាល់បានល្អៗជាច្រើន បើទោះជាពួកគេអវត្តមានកីឡាករច្រើននាក់ក្ដី។ នេះសបញ្ជាក់ថាពួកគេជាក្រុមល្អបំផុតមួយនៅអង់គ្លេស។ លោក Ole ក៏បានអះអាងដែរថាបិសាចក្រហមនៅល្អមិនគ្រប់គ្រាន់ទេក្នុងការយកឈ្នះលើក្រុម Man City ។
ទទួលបានជ័យជម្នះលើក្រុម Man Utd នេះហើយ គឺក្រុមរបស់លោក Pep នឹងត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម Spurs នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២០ខាងមុខនេះ៕
ប្រភព៖ DailyMail