តាមរបាយការណ៍ពី Express ចុះផ្សាយថា ក្លឹបមេឃខៀវ Manchester City កំពុងបន្ថែមទំនុកចិត្តក្នុងការប្រជែងក្លឹប Paris Saint-Germain លើការនាំយកតារាឆ្នើម Lionel Messi។
ពួកគេកំពុងស្ថិតលើគន្លងតែមួយ ដែលចង់បានកីឡាករអាហ្សង់ទីនត្រៀមផុតកុងត្រានៅ Barcelona ចុងបញ្ចប់រដូវកាលនេះ។ សម្រាប់ PSG ទើបតែលេចលឺថាអាចនឹងយក Messi នៅភាគរយខ្ពស់ ប្រសិន Mbappe ចរចាទៅ Real Madrid បានជោគជ័យ ណាមួយនិងបំពេញពាក្យ Neymar ដែលថានឹងរួមជើងជាមួយ Messi នៅរដូវកាលក្រោយ។
រីឯ Man City វិញ ក្លឹបក៏ទើបតែផ្តល់កុងត្រាថ្មីឲ្យលោក Pep Guardiola ដែលនេះគេជឿថាអត្រាភាគរយនាំយក M10 ក៏កាន់តែសង្ឃឹមខ្ពស់ដូចគ្នា។ នៅទីផ្សារដោះដូរខែមករាខាងមុខ ប្រសិន Messi សម្រេចថាមិនបន្តកុងត្រាថ្មីជាមួយម្ចាស់ដី Camp Nou ទេនោះ គឺគេអាចមានសិទ្ធចរចាលក្ខណៈ Pre Contract ជាមួយក្លឹបណាមួយបានហើយ។
បញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ រដូវកាល ២០២០/២១ ធ្វើមិនសូវបានល្អនោះទេ ដោយនៅការបង្ហាញខ្លួន ១៥ ប្រកួត គេរកបាន ៨ គ្រាប់និង Assist ៤ លើក៕ ប្រភព៖ Goal