ក្លឹបបាល់ទាត់ Istanbul Basaksehir បានទាមទារឱ្យសហព័ន្ធបាល់ទាត់ UEFA បញ្ឈប់ការងាររបស់អាជ្ញាកណ្ដាលទី៤ ដែលនិយាយរើសអើងថ្ងៃមុននោះ អស់មួយជីវិត។
ការប្រកួតរវាងក្រុម PSG និង Istanbul Basaksehir ត្រូវបានផ្អាកហើយកីឡាករដើរចេញពីទីលាន បន្ទាប់ពីមានដំណឹងអាជ្ញាកណ្ដាលទី៤ក្នុងការប្រកួត បាននិយាយរើសអើងនិងហៅគ្រូជំនួយរបស់ក្រុម Istanbul ថាជាមនុស្សស្បែកខ្មៅ។ ក្រោយពីរឿងនោះមក ខាង UEFA ក៏បានបើកការសើបអង្កេតផងដែរ ដើម្បីស្វែងរកការពិត។
ក្រោយមកនេះ ក៏ស្រាប់តែមានដំណឹងថា UEFA ចង់ទម្លាក់កម្រិតរបស់អាជ្ញាកណ្ដាលទី៤រូបនោះ ហើយឱ្យទៅបន្ដការសិក្សាថែមទៀត។ តែយ៉ាងណាមិញ សម្រាប់ក្រុម Istanbul វិញ គឺមិនចង់ត្រឹមនេះឡើយ។ ពួកគេចង់ឱ្យបញ្ឈប់ការងាររបស់អាជ្ញាកណ្ដាលរូបនេះអស់មួយជីវិតតែម្ដង៕ប្រភព Dailymail