ក្លឹប AC Milan បច្ចុប្បន្នមិនទាន់ជជែករឿងចរចាកុងត្រាថ្មីជាមួយ Zlatan Ibrahimovic នោះទេ ប៉ុន្តែក្លឹបក៏មានគម្រោងរួចហើយដែរ ដោយស៊ីសងរង់ចាំពេលវេលាល្អ និងការសម្រេចចិត្តរបស់សាមីខ្លួនតែប៉ុណ្ណោះ។
ខ្ញីចាស់វ័យ ៣៩ នៅតែបង្ហាញទម្រង់លេងល្អ ដោយរដូវកាល ២០២០/២១ សម្រាប់ ១០ ប្រកួតគេរកបាន ១១ គ្រាប់និង Assist ២ លើកទៅហើយ។ កុងត្រារបស់ Zlatan មានសុពលភាពដល់ចុងខែមិថុនា ឆ្នាំ ២០២១។
ពាក់ព័ន្ធនឹងរឿងនេះ នាយកចាត់ចែងផ្នែកកីឡារបស់ក្លឹប AC Milan គឺលោក Ricky Massara បាននិយាយកាលពីថ្ងៃអាទិត្យថា៖ “យើងមិនទាន់បាននិយាយគ្នាអំពីរឿងហ្នឹងទេ [រឿងបន្តកុងត្រាថ្មី] តែយើងនឹងធ្វើនៅពេលវេលាល្អមួយ ហើយវាក៏ស៊ីសងលើអារម្មណ៍របស់គាត់ដែរ ថាចង់ឬក៏អត់”។
លោកបន្ថែមទៀតថ៖ “គាត់បានបង្ហាញកន្លងមកហើយថាគាត់ចង់នៅជាមួយ Milan ខ្លាំងណាស់ អ៊ីចឹងខ្ញុំគិតថាក្លឹបក៏នឹងផ្តល់ឲ្យគាត់វិញច្រើនណាស់ដែរ បែបហ្នឹងយើងសង្ឃឹមថាគាត់នឹងមានចិត្តចង់បន្តរយៈពេលយូរ”៕
ប្រភព៖ Goal