កីឡដ្ឋាន San Paolo របស់ក្រុម Napoli បានផ្លាស់ប្ដូរឈ្មោះទៅជា Stadio Diego Armando Maradona ហើយ ដើម្បីជាការរំលឹកដល់អតីតកីឡាករ Maradona ។
ក្លឹប Napoli បានប្រកាសពីការយល់ព្រមរបស់ថ្នាក់លើដើម្បីប្ដូរឈ្មោះនេះកាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីលោក Maradona វីរបុរសរបស់ក្លឹបបានស្លាប់កាលពីពេលកន្លងទៅក្នុងវ័យ៦០ឆ្នាំ។ អតីតខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះលេងឱ្យក្រុមនៅអ៊ីតាលីនេះរយៈពេល៧ឆ្នាំនិងជួយក្រុមឈ្នះពានរង្វាន់ជាច្រើនផងដែរ។ លោកត្រូវបានអ្នកគាំទ្រ Napoli គ្រប់គ្នាចាត់ទុកជាវីរបុរសរបស់ក្លឹបនេះទៅហើយ។
រំលឹកថាលោក Maradona បានស្លាប់ដោយសារតែរោគគាំងបេះដូងនៅផ្ទះរបស់ខ្លួនឯង ស្របពេលលោកទើបតែវះកាត់ខួរក្បាលរួចប៉ុណ្ណោះ។ មរណភាពរបស់វីរបុរសបាល់ទាត់ម្នាក់នេះ បានធ្វើឱ្យអ្នកគាំទ្រវិស័យបាល់ទាត់ទូទាំងប្រទេសសោកស្ដាយជាខ្លាំង៕
ប្រភព៖ DailyMail