Diego Maradona អាចនឹងក្លាយជាបុគ្គលទី ៤ ក្នុងប្រទេសអាហ្សង់ទីន ដែលត្រូវបានគេយកសាកសពទៅតម្កល់ថែរក្សាទុក ក្រោយពេលទទួលមរណភាព។ ប៉ុន្តែរឿងនេះអាចកើតទៅបាន គឺស៊ីសងលើការរៀបចំនិងសម្រេចចិត្តរបស់ក្រុមគ្រួសារលោកផ្ទាល់។
Maradona បានបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូងកាលពីថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០២០ នៅឯគេហដ្ឋានក្នុងប្រទេសកំណើតអាហ្សង់ទីន នៅអាយុ ៦០ ឆ្នាំ។
តាមអ្នកសារព័ត៌មាន Martin Arevalo និយាយឲ្យដឹងថា លោក Maradona បានផ្តាំផ្ញើទៅក្រុមគ្រួសារនៅមុនថ្ងៃខួបកំណើតអាយុ ៦០ ឆ្នាំរបស់លោក ថានៅពេលដែលលោកស្លាប់ សូមប្រាកដថាយកសាកសពរបស់លោកធ្វើការតម្កល់ថែរក្សាទុកឲ្យបានរយៈពេលយូរ។ មិនមានការបញ្ជាក់ច្បាស់ថាក្រុមគ្រួសាររបស់លោកយល់ព្រមឬអត់នោះទេ ប៉ុន្តែគិតត្រឹមពេលចុងក្រោយសាកសពត្រូវបាននាំយកទៅទីបញ្ចុះសព Jarden de Bella Vista ហើយ តែចាត់ចែងណាមិនមាននរណាដឹងច្បាស់នៅឡើយ។
គួររំឭកថា នៅអាហ្សង់ទីនមានតែសាកសពរបស់បុគ្គល ៣ រូបប៉ុណ្ណោះនាពេលកន្លងមក ដែលត្រូវបានគេរក្សាតម្កល់ទុក ដោយរួមមានអតីតឧត្ដមសេនីយ៍យោធាលោក Jose de San Martin អតីតប្រធានាធិបតីអាហ្សង់ទីនលោក Juan Domingo Peron និងភរិយារបស់លោក៕
ប្រភព៖ Marca