Andre Villas-Boas អ្នកចាត់ការក្រុម Marseille ចង់ឃើញ FIFA ទុកអាវលេខ១០ឱ្យចូលនិវត្តន៍ ដើម្បីជាការគោរពដល់លោក Diego Maradona ក្រោយពីវីរបុរសបាល់ទាត់រូបនេះ បានស្លាប់នៅយប់មិញនេះ។
លោក Diego Maradona បានបាត់បង់ជីវិតកាលពីយប់មិញនេះ ដោយសារជំងឺគាំងបេះដូង បន្ទាប់ពីវះកាត់ខួរក្បាលរួចកាលពីសប្ដាហ៍មុននេះ។ ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឱ្យអ្នកកីឡា ជុំវិញពិភពលោកបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង ព្រោះបាត់បង់ធនធានមនុស្សកម្រមួយក្នុងវិស័យនេះ។
ដោយលោក Andre Villas-Boas បានបង្ហាញចំណាប់អារម្មណ៍ថា៖ “នេះជាដំណឹងរន្ធត់មួយ។ យើងបានបាត់បង់វីរបុរសម្នាក់ក្នុងវិស័យបាល់ទាត់។ ខ្ញុំយល់ថា FIFA គួរតែដាក់អាវលេខ១០ ដើម្បីចូលនិវត្តន៍សិន ដើម្បីជាការចង់ចាំសម្រាប់លោក Maradona”៕
ប្រភព៖ DailyMail