ក្លឹប Real Madrid នឹងត្រូវចូលជួបម្ចាស់ផ្ទះ Inter Milan នៅវេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ទី ២៦ វិច្ឆិកា ឆ្នាំ ២០២០ ដែលជាប្រកួតជុំទី ៦ ក្នុងក្របខ័ណ្ឌ UEFA Champions League។
ខាងភាគីក្លឹបអេស្ប៉ាញបានបញ្ចេញបញ្ជីឈ្មោះកីឡាករមកហើយ ដោយមានកីឡាករខ្លះរងរបួស និងខ្លះទៀតកំពុងផ្ទុកជំងឺ COVID-19។ សមាសភាពសំខាន់ដែលអវត្តមានមានដូចជា Karim Benzema, Militao, Sergio Ramos, Fede Valverde, Alvaro Odriozola និង Luka Jovic (Jovic ផ្ទុក COVID-19)។
បញ្ជីឈ្មោះកីឡាករដែល Real Madrid យកទៅចូលរួមមានដូចខាងក្រោម៖
អ្នកចាំទី: Courtois, Lunin, Altube
ខ្សែការពារ: Carvajal, Varane, Nacho, Marcelo, Mendy, Victor Chust
ខ្សែបម្រើ: Kroos, Modric, Casemiro, Odegaard, Isco
ខ្សែប្រយុទ្ធ: Hazard, Asensio, Lucas, Vinicius, Mariano, Rodrygo, Hugo Duro
ប្រភព៖ AF