ក្រុម Manchester City បានបរាជ័យក្រោមថ្វីជើងក្រុម Spurs ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។ក្រុមរបស់លោក Pep បានរបូតគ្រាប់បាល់តាំងពីនាទី៥ ម្ល៉េះ ក្រោយពីខ្សែការពារ Error ធ្វើឱ្យ Son មានឱកាសស្វែងរកគ្រាប់បាល់បាន។
ក្រោយពីមាន១គ្រាប់នេះហើយ លោក Jose Mourinho បានប្ដូរយុទ្ធសាស្ត្រភ្លាម ពោលគឺដាក់ការពារនៅខាងក្រោមជិតឈឹងតែម្ដង ដែលធ្វើឱ្យក្រុមរបស់លោក Pep ពិបាកក្នុងការសម្រុកមែនទែន ពោលគឺស៊ុតជាង២០ជើងដែរ តែគ្មានបាន១គ្រាប់នោះទេ។
លោក Pep បាននិយាយចំពោះការប្រកួតបែបនេះដែរថា៖ “វាគួរតែល្អ យើងលេងបានល្អស្រដៀងទៅនឹងរដូវកាលដទៃទៀតដែរ។ យើងមិនបានការពារល្អសម្រាប់គ្រាប់ទី១ ហើយបន្ទាប់ពីមាន១គ្រាប់នោះមក ពួកគេចុះការពារខ្លាំងមែនទែន។ ពួកគេការពារដោយ៦នាក់ ហើយវានឹងមិនងាយស្រួលក្នុងការវាយសម្រុកនោះទេ”៕
ប្រភព៖ Goal