Jack Grealish បានបង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេសជាផ្លូវការហើយកាលពីយប់មិញនេះ ក្នុងការប្រកួតដែលចាញ់ក្រុមបែលហ្សិកលទ្ធផល ២-០ ពានរង្វាន់ UEFA Nations League ។
ត្បិតតែបរាជ័យមែន ប៉ុន្តែសម្រាប់ការប្រកួតផ្លូវការដំបូងនេះ គេសង្កេតឃើញថាខ្សែប្រយុទ្ធរបស់ក្រុម Aston Villa ធ្វើបានល្អ និងបង្កើតឱកាសបានផងដែរ។ ទម្រង់លេងរបស់គេ ត្រូវបានលោក Jamie Redknapp គិតថាដូចទៅនឹង Paul Gascoigne និង John Barnes ប៉ុន្តែគ្រាន់តែសំណាងមិនទាន់មកដល់រូបគេ ដើម្បីស្វែងរកគ្រាប់បាល់ប៉ុណ្ណោះ។
ដោយឡែកសម្រាប់ Ashley Cole វិញ យល់ឃើញថាទម្រង់លេងរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះដូចទៅនឹង Eden Hazard ច្រើនជាង។ ពេលនេះ សមត្ថភាពរបស់គេមិនខុសគ្នាពី Hazard របស់ក្រុមជម្រើសជាតិបែលហ្សិកនិងក្លឹបអាជីព Real Madrid ឡើយ។ ប្រសិនបើរូបគេខំបន្ថែមទៀត នោះនឹងកាន់តែមុតស្រួចជាងនេះទៅទៀត៕
ប្រភព៖ DailyMail