ខ្សែប្រយុទ្ធ Lionel Messi រកបាន២គ្រាប់ម្នាក់ឯងជួយក្រុម FC Barcelona យកឈ្នះលើក្រុម Real Betis ក្នុងលទ្ធផល ៥-២ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
បន្ទាប់ពីធ្វើមិនបានល្អ៤ប្រកួតមកនេះ ឃើញថានៅយប់មិញក្រុមអ្នកមានបុណ្យ Barcelona ចាប់ផ្ដើមលេងល្អឡើងវិញហើយ។ ពួកគេបានយកឈ្នះលើក្រុម Real Betis បានដល់ទៅ៥-២ ឯណោះ ដោយតង់ទី១ រកបាន១គ្រាប់ និងតង់ទី២ ពេលដូរ Messi ចូលនោះរកបានដល់ទៅ៤គ្រាប់បន្ថែមទៀត។
ទទួលបាន៣ពិន្ទុបន្ថែមនេះហើយ ក្រុម Barcelona បានឡើងមកលេខ១១វិញហើយក្នុងតារាង La Liga ឆ្លងកាត់៧ប្រកួតមកនេះ មាន១១ពិន្ទុ៕ប្រភព Dailymail