នៅក្របខ័ណ្ឌកំពូលក្នុងតំបន់អឺរ៉ុបនារដូវកាល ២០២០/២១ កីឡាកររបស់ក្លឹបមាន់ខ្នាយមាស Spurs គឺ Harry Kane ហាក់បន្តធ្វើព្យុះភ្លៀងឥតឈប់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយកាលពីយប់មិញពេលលេងប៉ះ Brighton គេបន្តរកគ្រាប់បាល់ទៀតហើយ។
នៅការបង្ហាញខ្លួន ៧ ប្រកួតឲ្យ Spurs កីឡាករអង់គ្លេសចូលរួមក្នុងការគ្រាប់បាល់ទាំង ១៤ ដោយមាន ៦ គ្រាប់និង Assist ៨ លើក ដែលនេះរុញឲ្យឈ្មោះរបស់គេកំពុងនាំមុខលើ Robert Lewandowski សម្រាប់ការធៀបនៅលីគកំពូលទាំង ៥ ព្រោះកីឡាករប៉ូឡូញទើបមានចំណែករកគ្រាប់បាល់ Goal+Assist ចំនួន ១៣ ប៉ុណ្ណោះ (តែលេងបាន ៦ ប្រកួត)។
Lewandowski ក៏មានឱកាសតាមស្មើឬធ្វើការនាំមុខវិញ ប្រសិនណានៅប្រកួតពេលប៉ះក្រុមខ្លាំង Dortmund នៅចុងសប្តាហ៍ គេអាចមានឱកាសបង្កើតគ្រាប់បាល់។
គួរបញ្ជាក់ថា Kane ជា Top Assist នៅ Premier League នាពេលបច្ចុប្បន្ននេះ ហើយដៃគូជំនិតរបស់គេគឺ Son Heung-min ជា Top Scorer៕ ប្រភព៖ OptaJoe