ការប្រកួតរវាងក្លឹប Inter Milan និង Real Madrid នៅទឹកដីប្រទេសអ៊ីតាលី គឺត្រូវធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ ពោលគឺសល់រយៈពេលតែ ៥ ថ្ងៃទៀតតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ Inter បានប្រឈមនឹងហានិភ័យជាបណ្តើរៗទៅហើយ ក្រោយស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធសំខាន់ Romelu Lukaku កំពុងស្ថិតក្រោមការឃ្លាំមើល។
Lukaku រងរបួសត្រង់ផ្នែកសរសៃពួរជើងខាងឆ្វេង ពេលលេងប៉ះ Shaktar Donetsk កាលពីថ្ងៃមុន ហើយតាមការប្រកាសពីក្លឹប Inter Milan គឺមិនទាន់អាចបញ្ជាក់ពីពេលវេលាព្យាបាលច្បាស់លាស់នៅឡើយ ដោយត្រឹមថា ស្ថានភាពរបួសនោះនឹងទទួលបានការធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃ។
សម្រាប់ Real Madrid អាចថាប្រកួតប៉ះ Inter គឺជាប្រកួតសំខាន់ ព្រោះបើពួកគេបន្តរងបរាជ័យឬស្មើទៀតនោះ ឱកាសនៃការឡើងទៅកាន់វគ្គបន្ទាប់ ១៦ ក្រុមចុងក្រោយ ប្រាកដជាគ្រោះថ្នាក់។
៤ ប្រកួតចុងក្រោយរបស់ Real ក្លឹបចាំបាច់ត្រូវការយ៉ាងតូច ៩ ពិន្ទុ ឬ ១២ ពិន្ទុពេញដើម្បីធានាពីកៅអីឡើងទៅវគ្គបន្ទាប់៕ ប្រភព៖ BeSoccer