ការប្រកួតនៅក្របខ័ណ្ឌអឺរ៉ុប UEFA Champions League បានបញ្ចប់ត្រឹមជុំទី ១ កាលពីយប់មិញ ហើយក៏រកឃើញក្រុមឈរចំណាត់ថ្នាក់កំពូលបណ្ដោះអាសន្នផងដែរ។
ត្បិតបើរដូវកាលមុន Bayern Munich ក្លាយជាក្រុមដែលបានឈ្នះពាន UCL ប៉ុន្តែបើផ្សាភ្ជាប់ទៅនឹងតម្លៃប្រព័ន្ធកីឡាកររួម គឺក្លឹបអាល្លឺម៉ង់មិនបានឈរលេខ ១ នោះទេ។ តាមរបាយការណ៍ពី TransferMarkt បានបង្ហាញតម្លៃនៃពូលនិងក្លឹបនីមួយៗដូចតទៅ៖
- ពូល A: តម្លៃ ១,៦៥ ពាន់លានផោន
- ពូល B: តម្លៃ ១,៧៩ ពាន់លានផោន
- ពូល C: តម្លៃ ១,៤៨ ពាន់លានផោន
- ពូល D: តម្លៃ ១,៦០ ពាន់លានផោន
- ពូល E: តម្លៃ ១,៣៩ ពាន់លានផោន
- ពូល F: តម្លៃ ១,១៥ ពាន់លានផោន
- ពូល G: តម្លៃ ១,៥២ ពាន់លានផោន
- ពូល H: តម្លៃ ២,០៣ ពាន់លានផោន
ដោយឡែកក្នុងចំណោមក្រុមទាំង ៣២ យើងធ្វើការសង្ខេបក្រុមចំនួន ៧ ដូចតទៅ៖
៧) Chelsea តម្លៃ ៧៥៥,០១ លានផោន
៦) Real Madrid តម្លៃ ៧៦៩,៥ លានផោន
៥) Paris Saint-Germain តម្លៃ ៧៧២,៨៨ លានផោន
៤) Bayern Munich តម្លៃ ៧៨៧,១៩ លានផោន
៣) FC Barcelona តម្លៃ ៧៩០,៦៥ លានផោន
២) Man City តម្លៃ ៩៧១,៦៤ លានផោន
១) Liverpool តម្លៃ ៩៧២,៦៣ លានផោន
ប្រភព៖ TransferMarkt