ក្រុម Real Madrid បានបរាជ័យគួរឱ្យភ្ញាក់ផ្អើល ក្រោយពីចាញ់ក្រុម Cadiz ក្នុងលទ្ធផល ១-០ នៅយប់មិញនេះ។មិនត្រឹមតែចាញ់ការប្រកួតមួយនេះទេ ក្រុមរបស់លោក Zidane ទំនងជាបាត់បង់ខ្សែការពារដែលជាប្រធានក្រុមម្នាក់ទៀតផងដែរ។ Ramos បានរងរបួសជង្គង់នៅតង់ទី១ និងត្រូវបានផ្លាស់ប្ដូរចេញនៅតង់ទី២។
របួសជង្គង់នេះ ទំនងជានឹងធ្វើឱ្យខ្សែការពាររូបនេះ មិនអាចចូលលេងបានទេ សម្រាប់ការប្រកួត El Clasico នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២០ខាងមុខ។
សម្រាប់ការប្រកួតវិញ Zidane បាននិយាយដែរថា៖ “យើងទទួលស្គាល់បរាជ័យនេះ។ ប្រសិនបើយើងធ្វើមិនបានល្អនៅពេលចាប់ផ្ដើមទេ នោះលទ្ធផលនឹងពិបាកសម្រាប់ក្រុមមិនខាន។ នេះជាអ្វីដែលបានកើតឡើងនៅយប់នេះ។ យើងចាញ់ប្រកួតនេះ បន្ទាប់មកទៀតយើងត្រូវផ្ដោតលើប្រកួតបន្ទាប់របស់យើងទៀត”៕
ប្រភព៖ DailyMail