ក្រុម Juventus កាន់តែកៀកក្នុងការទិញបានខ្សែប្រយុទ្ធ Dzeko ពីក្រុម Roma មករួមក្រុមហើយ ក្នុងកុងត្រារយៈពេល២ឆ្នាំ។
ដំបូងឡើយក្រុម Juventus ចង់បាន Luis Suarez ទេ មករួមក្រុម ប៉ុន្តែដោយសារការចរចាមិនទៅមុខ ទើបពួកគេស្វែងរកខ្សែប្រយុទ្ធថ្មី។ Dzeko ជាជម្រើសល្អមួយសម្រាប់ពួកគេ ហើយក្រុម Roma ក៏បានយល់ព្រមលក់ឱ្យផងដែរ។ ប្រភពនៅអ៊ីតាលីបានបញ្ជាក់ថា Juventus នឹងផ្ដល់កុងត្រា២ឆ្នាំដល់ខ្សែប្រយុទ្ធបូស្នីរូបនេះ។
កុងត្រា២ឆ្នាំនេះដែរ នឹងធ្វើឱ្យកីឡាករវ័យ៣៤ឆ្នាំនេះ ទទួលបានតម្លៃពលកម្ម៩លានផោនក្នុង១ឆ្នាំ ហើយក្រុម Juventus ផ្ដល់ទៅឱ្យ Roma សម្រាប់តម្លៃផ្ដាច់កុងត្រា១៥លានផោនផងដែរ៕ប្រភព៖ GOAL