Cristiano Ronaldo ត្រូវគេរាយការណ៍ ថាបានទិញចិញ្ចៀនភ្ជាប់ពាក្យដែលមានតម្លៃកប់ពពកមួយជូនដល់គូស្នេហ៍របស់ខ្លួនគឺតារាម៉ូដែល Georgina Rodriguez។
ការចំណាយលើកនេះ បានរុញឲ្យឈ្មោះ Ronaldo និង Georgina ឡើងជាគូស្នេហ៍លំដាប់ទី ១ ក្នុងពិភពបាល់ទាត់ ដែលចំណាយលើថ្លៃចិញ្ចៀនភ្ជាប់ពាក្យខ្ពស់បំផុតដល់ទៅ ៦១៥ ០០០ ផោនឬខ្ទង់ជិត ៧៨ មុឺនដុល្លារអាមេរិក។ នេះបើតាមទិន្នន័យស្រង់ចេញពីប្រភព GamblingDeals។
កន្លងមកក៏ធ្លាប់មានគូស្នេហ៍ឯទៀតដែលចាយក្រាស់ក្រែលលើរឿងរ៉ាវចិញ្ចៀនភ្ជាប់ពាក្យនេះដូចគ្នា តួយ៉ាងដូចជាអ្នកចាំទី Jordan Pickford និង Megan Davison ចំណាយអស់ ៦៤ មុឺនដុល្លារ រីឯអតីតខ្សែការពារ Ashley Cole និង Cheryl ចាយអស់ជាង ៣៥ មុឺនដុល្លារ។
គួរបញ្ជាក់ថា Ronaldo បានចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ជាមួយតារាម៉ូដែលកូនកាត់អេស្ប៉ាញ-អាហ្សង់ទីនខាងលើ នៅកំឡុងឆ្នាំ ២០១៧ ហើយមានកូនស្រីជាចំណងដៃមួយ ដែលគិតមកទល់ពេលនេះគេមានអាយុ ២ ឆ្នាំហើយ៕
ប្រភព៖ TheSun