ក្លឹប Al-Nassr នៅឯប្រទេសអារ៉ាប៊ីសាអូឌីតបាននឹងកំពុងទាក់ទងទៅខ្សែបម្រើប្រយុទ្ធ Mesut Ozil ដោយចង់បានរូបគេ ឲ្យចាកចេញពីក្លឹប Arsenal នៅទីផ្សារដោះដូរឆ្នាំ ២០២០ នេះ។
Ozil សេសសល់កុងត្រាជាមួយកាំភ្លើងធំ ត្រឹមរដូវក្តៅ ឆ្នាំក្រោយ ២០២១ ហើយភាគរយទាបបំផុតដែលគេអាចមានឱកាសបន្តឈរជើងនៅទីនោះ ព្រោះសព្វថ្ងៃបានត្រឹមជាស្រមោលនៅកៅអីបម្រុង ចាំកើបតែថ្លៃពលកម្មខ្ពស់ដាច់គេនៅក្លឹបតែប៉ុណ្ណោះ។
តាម DailyMail បានចុះផ្សាយ ក្លឹប Al-Nassr គ្រោងនឹងផ្តល់ឲ្យកីឡាករអាល្លឺម៉ង់ ជាមួយថ្លៃឈ្នួលដល់ទៅ ១៥ លានផោនឬ ២០ លានដុល្លារ/រដូវកាល ពោលគឺទាបជាងថ្លៃពលកម្មបច្ចុប្បន្នជាមួយ Arsenal ប្រមាណ ៣ លានផោនប៉ុណ្ណោះ។ ប៉ុន្តែនៅកម្រិតអាយុជ្រេចូល ៣០ ហើយនោះ អាចរាប់ថាច្រើនក្រាស់ក្រែលណាស់ហើយ៕ ប្រភព៖ Goal