នាយកប្រតិបត្តិរបស់ក្លឹប Bayern Munich លោក Karl-Heinz Rummenigge ត្រូវបានគេចោទសួរ អំពីលទ្ធភាពក្នុងការនាំយក Lionel Messi មកចូលរួមនៅក្លឹបរបស់ខ្លួន បន្ទាប់ពីល្ហៀងៗថាមានក្លឹបជាច្រើនកំពុងប្រជែងយកតារាឆ្នើមសញ្ជាតិអាហ្សង់ទីនចេញពីទឹកដី Barccelona។
ឆ្លើយប្រាប់សារព័ត៌មាន Tuttosport លោក Rummenigge និយាយ៖ “យើងមិនអាចចំណាយសម្រាប់កីឡាករតែម្នាក់ក្នុងទំហំដ៏ធំបែបហ្នឹងទេ មួយផ្សេងទៀតនេះក៏មិនមែនជាគោលការណ៍ដឹកនាំក្លឹបរបស់យើងដែរ”។
លោកសង្កត់ធ្ងន់៖ “តាមពិតទៅលឺដំណឹងថា Messi អាចនឹងចាកចេញពី Barcelona ក៏ធ្វើឲ្យខ្ញុំរាងពិបាកចិត្តបន្តិចដែរ ដោយ Leo គេបានចារឈ្មោះក្នុងប្រវត្តិសាស្រ្តនៅទីនោះទៅហើយ តាមយោបល់ខ្ញុំគេគួរតែបញ្ចប់អាជីពជាមួយ Blaugrana [ឈ្មោះហៅក្រៅរបស់ Barcelona]”៕
ប្រភព៖ AF