ក្នុងកំឡុងវិបត្តិ COVID-19 ក្លឹប Barcelona បានបាត់បង់ប្រាក់ចំណូលប្រមាណ ៣០០ លានអឺរ៉ូ ដែលធ្វើឲ្យតុល្យភាពសាច់ប្រាក់នៅរដូវកាលបន្តបន្ទាប់ក្លាយជាបញ្ហាដ៏ស្មុគស្មាញ។
ឆ្លើយតបនឹងដំណោះស្រាយនៃបញ្ហាប្រាក់ចំណូលនេះ គេជឿថាក្លឹបអេស្ប៉ាញទំនងជានឹងមានការលក់ចេញកីឡាករមួយចំនួន ហើយក្នុងចំណោមនោះ Lionel Messi ក៏អាចនឹងត្រូវចែកផ្លូវដូចគ្នា។
តាមរបាយការណ៍ពី AF បានស្ទាបស្ទង់នៅទំហំថ្លៃពលកម្មរួម សម្រាប់ការចាកចេញរបស់កីឡាករ ៦ រូប មានដូចជា Samuel Umtiti, Ivan Rakitic, Luis Suarez, Arthur Melo, Arturo Vidal និង Lionel Messi ដោយសរុបថ្លៃដល់ ២២០ លានអឺរ៉ូឯណោះក្នុងមួយឆ្នាំ។ បែបនេះប្រសិនអ្នកទាំង ៦ ត្រូវចាកចេញពិតមែន វាក៏ជួយសម្រួលដល់បន្ទុកចំណាយដ៏ធំមួយផងដែរ។
នេះមិនទាន់គណនាតម្លៃផ្ទេរចេញរបស់ពួកគេផង ដោយអ្នកទាំង ៦ សុទ្ធសឹងជាប់កុងត្រាជាមួយក្លឹបយ៉ាងតូច ១ រយៈពេលឆ្នាំ៕ ប្រភព៖ AF