ថ្នាក់​ដឹក​នាំ​ Dortmund ​ថា Sancho ​នឹង​មិន​ទៅ​ណា​ទេ​រដូវ​កាល​ក្រោយ​នេះ​

ថ្នាក់​ដឹក​នាំ​ក្រុម Dortmund ​បាន​ចេញ​មក​បញ្ជាក់​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប Sancho ​នឹង​បន្ដ​លេង​ឱ្យ​ក្រុម​ទៀត​នៅ​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​ការ​ចរចា​គ្នា​របស់ Man Utd ​មិន​ដល់​អ្វី​ដែល​ក្លឹប​ចង់​បាន​។

Ole Gunnar Solskjaer ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​ព្យាយាម​ទាក់ទង​ដើម្បី​ទិញ​យក Sancho ​មក​រួម​ក្រុម​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ប៉ុន្តែ​មិន​អាច​សម្រេច​ទៅ​បាន​ដោយសារ​តែ​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់​ពេក​ដល់​ជាង​១០០​លាន​ផោន​ឯ​ណោះ។ ​ការ​មិន​សម្រេច​នេះ​ហើយ ទើប​ធ្វើ​​ឱ្យ​កីឡាករ​វ័យ​ក្មេង​របស់​អង់គ្លេស​នេះ ​បន្ដ​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម Dortmund ​វិញ​ជា​ធម្មតា។

​ស្រប​ពេល​បច្ចុប្បន្ន​នេះ ​លោក ​Michael Zorc ​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​ Dortmund ​បាន​ចេញ​មុខ​មក​បញ្ជាក់​ច្បាស់​ហើយ​ថា ​Sancho ​នឹង​មិន​ចាកចេញ​ទៅ​ណា​ទេ។ រូបគេ​នឹង​បន្ដ​ជួយ​ក្រុម​ទៀត​នៅ​រដូវ​កាល​ក្រោយ​នេះ។ ​វា​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT