កូឡាឡាំពួរ: សហព័ន្ធកីឡាបាល់ទាត់វៀតណាម The Vietnam Football Federation (VFF) បានបញ្ជាក់ថាពួកគេនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងពានរង្វាន់ AFC
Cup តំបន់អាស៊ានក្នុងពូល F និង G (AFC Cup 2020 ASEAN Zone Groups F and G )ខណៈដែលកាលវិភាគ នឹងលេងលើសពី៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់២៩ខែកញ្ញា ឆ្នាំ២០២០។
ការប្រកួតទាំងអស់ក្នុងពូល F នឹងលេងនៅកីឡដ្ឋាន Thong Nhat Stadium ក្នុងក្រុងហូជីមិញ ហើយការប្រកួតទាំងអស់ក្នុងពូល G នឹងត្រូវលេងនៅកីឡដ្ឋាន Quang Ninh’s Cam Pha Stadium។ ចំណែកទីលានសម្រាប់ទឹកដីកណ្ដាលសម្រាប់ពូល H តំបន់អាស៊ាននឹងបង្ហាញឲ្យដឹងក្នុងកម្មវិធីចាប់ឆ្នោតវគ្គចាញ់ធ្លាក់នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០នៅទីស្នាក់ការរបស់ AFC។
AFC បានបញ្ជាក់កាលពីមុនហ្នឹងថាប្រទេសម៉ាល់ឌីវ គឺជាទឹកដីកណ្ដាលសម្រាប់វគ្គជម្រុះក្នុងតំបន់អាស៊ីខាងត្បូងក្នុងពូល E ហើយលេងនៅថ្ងៃទី២៣ខែតុលាដល់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០។ ក្រុមដែលឈរកំពូលតារាងក្នុងតំបន់អាស៊ីខាងត្បូងនឹងឡើងទៅជម្រុះនៅវគ្គ Inter-Zone Semi-Finals លេងនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០៕