ក្រុម Leicester City បានបរាជ័យក្រោមថ្វីជើងក្រុមក្បែរបាតតារាង Bournemouth ក្នុងលទ្ធផលដល់ទៅ ៤-១ ឯណោះសម្រាប់ការប្រកួតសប្ដាហ៍ទី៣៥នៃលីគកំពូលអង់គ្លេស។
សម្រាប់ការប្រកួតនៅយប់មិញនេះ Vardy ជាអ្នករកគ្រាប់បាល់នាំមុខបានមុននៅនាទី២៣តង់ទី១។ តែឈានចូលដល់តង់ទី២វិញ ក្រុមម្ចាស់ផ្ទះ Bournemouth ហាក់ដូចជាធ្វើបានល្អជាង ដោយរកគ្រាប់បាល់បានជាបន្ដបន្ទាប់។ រហូតដល់ទៅ៤គ្រាប់វិញឯណោះ។ លទ្ធផលទទួលបានជ័យជម្នះនេះ ធ្វើឱ្យក្រុម Bournemouth មានសង្ឃឹមបន្ដ ដើម្បីហក់ឡើងឱ្យផុតតំបន់កាត់ចោលហើយ ព្រោះពួកគេនៅលេខ១៨ មាន៣១ពិន្ទុ ចាញ់ក្រុមលេខ១៧ Watford និង West Ham តែ៣ពិន្ទុប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុម Man Utd ឯណោះក៏សប្បាយចិត្តជាមួយលទ្ធផលដែល Bournemouth យកឈ្នះលើក្រុម Leicester City បាននេះផងដែរ។ ពួកគេនឹងមានឱកាសហក់ឡើងដល់ចំណាត់ថ្នាក់លេខ៣ក្នុងតារាង ប្រសិនបើយកឈ្នះលើក្រុម Southampton បាននៅម៉ោង២រំលងអាធ្រាត្រនេះ៕ប្រភព Dailymail