នៅជំនួបតទល់ Celta Vigo នាចុងសប្តាហ៍នេះ ក្លឹប Barcelona នឹងត្រូវអវត្តមានកីឡាករស្នូលដ៏សំខាន់មួយរូបនៅតំបន់បម្រើ នោះគឺ Sergio Busquets ក្រោយរូបលោកទទួលបានកាតលឿងទី ១០ ពេលប៉ះ Athletic Club កាលពីយប់មិញ។
ខ្សែបម្រើអេស្ប៉ាញបានទទួលការពិន័យកាតលឿង នៅតង់ទី ១ ក្រោយប៉ះទង្គិចជាមួយ Inaki Williams បែបនេះតាមច្បាប់បាល់ទាត់ការឈានដល់កាតលឿងទី ១០ នៅរដូវកាលនោះនឹងត្រូវព្យួរឈ្មោះសម្រាប់ការចូលរួមនៅប្រកួតបន្ទាប់។
ក្រៅពីអវត្តមាន Busqets លោក Setien ក៏នឹងអវត្តមាន Frenkie de Jong ម្នាក់ទៀតផងដែរ បែបនេះនៅតំបន់បម្រើពិតជាចន្លោះប្រហោងខ្លាំងសម្រាប់អ្នកមានបុណ្យ។ បេក្ខភាពសេសសល់ដែលអាចនឹងជំនួសអាចជា Ivan Rakitic ឬ Riqui Puig នៅជម្រើស ១១ នាក់ដំបូង៕
ប្រភព៖ AF