តាមរបាយការណ៍ពី Cds បានចុះផ្សាយ ក្លឹបអ៊ីតាលី AS Roma កំពុងព្យាយាមចរចាឲ្យក្លឹប Arsenal និង Man Utd ព្រមព្រៀងក្នុងការផ្តល់ជូនកុងត្រាខ្ចីជើង ១ ឆ្នាំបន្ថែមទៀតសម្រាប់កីឡាករ Chris Smalling និង Henrikh Mkhitaryan។
សម្រាប់អ្នកទាំងពីរត្រូវផុតកុងត្រាខ្ចីជើងនៅថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២០ នេះដូចគ្នា ដោយតាមដឹងទាំង Mkhitaryan និង Smallingគឺមានតម្លៃ ៣ លានអឺរ៉ូដូចគ្នាលើការខ្ចីជើងមួយរដូវកាល។
យ៉ាងណាមិញតាមប្រភពបានឲ្យដឹងថា ក្លឹប Roma ហាក់ពេញចិត្តលើសមត្ថភាពរបស់ Mkhitaryan ខ្លាំង ដោយមានគោលបំណងចង់ចរចាទិញផ្តាច់នៅតម្លៃសមស្របណាមួយទៀតផង ប្រសិនអាចលក់ចេញ Justin Kluivert ចេញពីក្លឹបបានដោយជោគជ័យ។
បញ្ជាក់ថារដូវកាល ២០១៩/២០ Roma កំពុងឈរលេខ ៥ ដោយមានគម្លាត ៦ ពិន្ទុធៀបនឹង Atalanta ដែលឈរលេខ ៤ ប៉ុន្តែក៏នៅតែមានភាគរយដែលអាចប្រជែងយកកៅអីសម្រាប់ការលេង UCL រដូវកាលក្រោយផងដែរ៕
ប្រភព៖ Goal