Kingsley Coman ដែលជាខ្សែប្រយុទ្ធស្លាបរបស់ Bayern Munich ថ្មីៗនេះទើបតែទទួលបានជ័យជម្នះនៅពានលីគទី ៨ ដោយនេះរាប់ចូលជាពានទី ៥ អំឡុងពេលលេងឲ្យក្លឹបអាល្លឺម៉ង់។
តើអ្នកដឹងទេថា Coman ដែលមានវ័យទើបតែ ២៤ ឆ្នាំគេធ្លាប់បានឈ្នះពានលីគតាំងពីអាយុ ១៧ ឆ្នាំ ហើយឈ្នះតរហូតមកទល់ពេលនេះ?
ត្រលប់ទៅឆ្នាំ ២០១២ គឺពេលនោះជាពេលដែលយុវជនសញ្ជាតិបារាំងរូបនេះ បានឈ្នះពានលីគលើកដំបូងជាមួយក្លឹបសេដ្ឋីបារាំង PSG រំលងមួយឆ្នាំបន្ទាប់គឺលើកពាន Ligue 1 ម្តងទៀត ហើយក្រោយមកបានផ្ទេរទៅ Juventus នៅឆ្នាំ ២០១៤ ដោយបានឈ្នះពាន Serie A នៅទីនោះថែមទៀត។
បន្ទាប់មក Coman ត្រូវបានសេះបង្កង់ដាក់ឲ្យ Bayern ខ្ចីជើង លុះលេងយូរៗទៅក៏ត្រូវបានក្លឹបអាល្លឺម៉ង់ពេញចិត្ត និងទើបតែទិញផ្តាច់កាលពីឆ្នាំ ២០១៧ តែចន្លោះពេលខ្ចីជើងតាំងពីឆ្នាំ ២០១៥ គឺ Coman មានឱកាសបានលើកពានជាបន្តបន្ទាប់ជាមួយ Bayern រហូតមកទល់ឆ្នាំ ២០២០៕
ប្រភព៖ Transfer