តាមរបាយការណ៍ពី Tuttosport បានចុះផ្សាយ ខ្សែការពាររបស់ក្លឹប Paris Saint-Germain គឺកីឡាករ Thiago Silva ដែលនឹងផុតកុងត្រានៅរដូវក្តៅខាងមុខនេះ ទំនងជាមានភាគរយខ្ពស់ត្រូវផ្ទេរទៅកាន់ក្លឹប AC Milan នៅឯលីគ Serie A។
ប្រភពបានឲ្យដឹងថាភ្នាក់ងាររត់ការរបស់ប្រធានក្រុម PSG រូបនេះ កំពុងមានទំនាក់ទំនងជាមួយក្លឹប AC Milan ដែលជាក្លឹបចាស់ ដោយមានបំណងចង់ឲ្យក្លឹបចុះហត្ថលេខាយករូបគេដោយឥតតម្លៃខ្លួននៅពេលដ៏ខ្លីខាងមុខ។
បញ្ជាក់ថា Silva បានចាកចេញពី Milan នៅខែកក្កដា ឆ្នាំ ២០១២ ហើយផ្ទេរមក PSG នៅតម្លៃខ្លួន ៤២ លានអឺរ៉ូ ហើយបានឈ្នះពានជោកជាំមានតាំងពី Ligue 1 ៧ លើក Coupe de France ៤ លើក និង Coupe de la Ligue ៥ លើក៕ ប្រភព៖ AF