សហព័ន្ធបាល់ទាត់ FIFA បានបញ្ជាក់ថាអាចនឹងបើករដូវកាលដោះដូរកីឡាកររហូតដល់៣លើកក្នុង១រដូវកាល ដើម្បីស្រោចស្រង់ក្លឹបបាល់ទាត់ដែលរងផលប៉ះពាល់ខ្លាំង។ក្លឹបបាល់ទាត់នៅតំបន់អឺរ៉ុបទាំងអស់សុទ្ធតែរងផលប៉ះពាល់ទាំងអស់ ដោយសារតែមេរោគ Covid-19 បានធ្វើឱ្យគ្រប់លីគផ្អាកប្រកួត និងមិនសកម្មភាព។ ដូច្នេះពួកគេមិនមានចំណូលអ្វីឡើយដើម្បីទ្រទ្រង់ក្លឹប មានតែវិធីសាស្ត្រស្នើសុំបុគ្គលិកនិងកីឡាករដើម្បីបន្ថយប្រាក់ឈ្នួលប៉ុណ្ណោះ។
ដើម្បីជាការចូលរួមជួយដល់ក្លឹបបាល់ទាត់ទាំងអស់ FIFA បានបង្ហើបថាពួកគេនឹងបើកការដោះដូរកីឡាកររហូតដល់៣លើកឯណោះនៅពេលការប្រកួតត្រលប់មកធម្មតាវិញ។ ការបើកការដោះដូរច្រើនដងនេះ អាចជួយដល់ក្លឹបដែលរងគ្រោះធ្ងន់អាចលក់កីឡាករខ្លះ ដើម្បីទ្រទ្រង់ក្លឹបបាន៕