ក្រុម AC Milan មានទំនុកចិត្តថាពួកគេនឹងអាចយកខ្សែប្រយុទ្ធ Icardi ពីក្រុម Inter Milan បាននៅរដូវកាលដោះដូរកីឡាករបើកខាងមុខនេះ។Icardi កំពុងលេងឱ្យក្រុម PSG ក្រោមលក្ខខណ្ឌខ្ចីជើងពីក្រុម Inter Milan ទៅ។ ក្រុមនៅបារាំងមានបំណងចង់ទិញយកកីឡាករអាហ្សង់ទីននេះដាច់តែម្ដងដែរ ប៉ុន្តែសាមីខ្លួនហាក់ដូចជាមិនចង់នៅបារាំងទេ ដោយសារតែឱកាសលេងមានតិចពេក។ ខណៈដែលរឿងទៅលេងនៅក្លឹបដើម Inter Milan វិញកាន់តែពិបាកថែមទៀត ព្រោះរូបគេមានបញ្ហាច្រើននៅក្លឹបនេះ។
ឃើញឱកាសល្អនេះហើយ ទើបបានជា AC Milan ចូលខ្លួនទៅតាមលួងលោម Icardi ភ្លែត។ ពួកគេរំពឹងថានឹងអាចនាំខ្សែប្រយុទ្ធរូបនេះមកលេងនៅអ៊ីតាលីវិញ នារដូវកាលថ្មីខាងមុខនេះ បន្ទាប់ពីស្ងប់ស្ងាត់មេរោគ Covid-19 ។ នៅពេលនេះអ៊ីតាលី ចាប់ផ្ដើមមានសញ្ញាថយចុះនៃចំនួនឆ្លងមេរោគទៅហើយ៕