កីឡាករក្នុងក្លឹប Birmingham បានយល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួនរហូតដល់៥០% ចំនួន១៦សប្ដាហ៍ ដើម្បីចូលរួមជួយទ្រទ្រង់ការចំណាយរបស់ក្លឹបនេះ។ក្លឹបបាល់ទាត់នានា ចាប់ផ្ដើមប្រជុំដើម្បីរកដំណោះស្រាយកាត់បន្ថយការចំណាយនានា ក្រោយពីសកម្មភាពកីឡាទាំងអស់បានផ្អាកអស់ទៅហើយ។ ក្លឹបមួយចំនួន បានព្រមព្រៀងជាមួយកីឡាករទាំងអស់ ដើម្បីកាត់ប្រាក់ឈ្នួលរបស់ពួកគេខ្លះ ព្រោះការចំណាយធំរបស់ក្រុមនីមួយៗ គឺទៅលើតម្លៃពលកម្មរបស់កីឡាករនេះឯង។
ក្នុងនោះគេសង្កេតឃើញក្លឹប Birmingham មួយបានប្រកាសថាមានកីឡាករក្នុងក្លឹបរបស់ខ្លួនដែលមានប្រាក់ឈ្នួលខ្ពស់ៗ បានព្រមកាត់រហូតដល់៥០%ឯណោះ។ ការកាត់តម្លៃពលកម្មដល់៥០%នេះ នឹងធ្វើចាប់ពីខែក្រោយទៅ ហើយមានរយៈពេល១៦សប្ដាហ៍៕
ប្រភព៖ DailyMail