តាមរបាយការណ៍ពីសារព័ត៌មាន Sport បានចុះផ្សាយថាកីឡាករ Lionel Messi ទំនងជាកៀកជិតក្នុងការបន្តកុងត្រាថ្មីជាមួយក្លឹប FC Barcelona ក្នុងពេលខាងមុខហើយ បន្ទាប់ពីកុងត្រាសេសសល់របស់គេត្រូវបញ្ចប់ត្រឹមឆ្នាំ ២០២១ ខាងមុខ។
ត្បិតបើមានលក្ខខណ្ឌពិសេសដែលកីឡាករអាហ្សង់ទីនអាចចាកចេញរៀងរាល់ចុងរដូវកាល មុនបញ្ចប់កុងត្រា តែប្រភពជឿថា Messi នឹងបន្តផ្តល់ចម្លើយវិជ្ជមានតាមរយៈការទម្លាក់ចុងប៊ិចតកុងត្រាថ្មីបន្ថែមទៀត ហើយនេះក៏ជាផលចំណេញក្នុងការទាក់យក Neymar ត្រលប់មកក្លឹបវិញផងដែរ។
សម្រាប់ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល មានភាគរយខ្ពស់នឹងត្រលប់មកកាន់ Camp Nou ប្រសិនអតីតមិត្តជិតដិតលើទីលានរបស់ខ្លួន ព្រមព្រៀងបន្តឈរជើងនៅទ្រនំអ្នកមានបុណ្យបន្តទៅទៀត។
គួររំឭកថាទន្ទឹមដែល Barcelona កំពុងឈរលេខ ១ នៅតារាង LaLiga សម្រាប់ Messi រកបាន ១៩ គ្រាប់និង Assist ១២ លើកហើយនៅ ២២ ប្រកួតសរុប៕ ប្រភព៖ FoxSportAsia