ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថានឹងព្រមបើកផ្លូវឲ្យតារាឆ្នើម Sergio Aguero ចាកចេញពីក្លឹប ប្រសិនណាការតវ៉ាក្តីជាមួយសមាគមបាល់ទាត់អឺរ៉ុបការដែលខ្លួនមិនបានលេងនៅ UCL រយៈពេល ២ ឆ្នាំពុំទទួលបានជោគជ័យ។
City ដែលល្មើសច្បាប់ FFP របស់ UEFA បានកំណត់ឲ្យខកខានចូលរួមការប្រកួតពានរង្វាន់អឺរ៉ុប ២ រដូវកាលហើយពេលនេះមេឃខៀវកំពុងដុតដៃដុតជើងខ្លាំងក្នុងការតវ៉ាក្តីឲ្យលើកលែងមកវិញ ប៉ុន្តែលទ្ធផលមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។
សម្រាប់តារាឆ្នើម Aguero ដែលមានវ័យ ៣១ ឆ្នាំទៅហើយនោះ ចាំបាច់គឺចង់លេងនៅពានរង្វាន់ Champions League ជាខ្លាំង ពោលគឺចង់ឈ្នះមុនរូបគេត្រូវព្យួរស្បែកជើងពីអាជីពបាល់ទាត់ ហើយបើរង់ចាំដល់ដាច់ការពិន័យរយៈពេល ២ ឆ្នាំ គឺកីឡាករអាហ្សង់ទីនឈានដល់វ័យ ៣៤ ឆ្នាំបាត់ទៅហើយ។
រំឭកថាមិនមានការបញ្ជាក់ច្បាស់នៅឡើយថា Aguero ចង់ផ្លាស់ទៅក្លឹបកំពូលមួយណា ប៉ុន្តែតាមការបញ្ជាក់កាលពីខែមករាកន្លងមកលោកថាមានបំណងចង់វិលត្រលប់ទៅក្លឹបកាលពីកុមារភាពផងដែរ នោះគឺ Independiente នៅឆ្នាំបញ្ចប់នៃអាជីពលើទីលានបាល់ទាត់៕
ប្រភព៖ AF