នៅជំនួបជុំទី ៥ ឬវគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់មិញ Portsmouth បានរងបរាជ័យក្រោមលទ្ធផល ០-២ ទល់ក្លឹបកាំភ្លើងធំ Arsenal នៅឯកីឡដ្ឋាន Fratton Park។
ជ័យជម្នះនេះបានរុញឲ្យ Arsenal ក្លាយជាក្រុមដំបូងនៅចំណោមក្រុមឯទៀតដែលបានកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ខណៈនារាត្រីនេះយើងក៏ទន្ទឹងអុតមើលលទ្ធផលរវាង Chelsea/Liverpool ក៏ដូចជា Tottenham, Leicester City, Man City និង Man Utd នៅយប់បន្តបន្ទាប់។
ក្រឡេកទៅមើលការប្រកួតកាលពីយប់មិញគ្រាប់បាល់សម្រេចទីធ្វើបានដោយកីឡាករ Sokratis នៅនាទី ៤៥+៤ បន្ថែមគ្រាប់បាល់តង់ទីពីរដោយកីឡាករ Eddie Nekeitah នាទី ៥១។ ភាគរយគ្រប់គ្រងបាល់កាំភ្លើងធំគ្រប់ពេញធឹង ៧៤ ភាគរយ ស៊ុត ១៥ លើកចំគោលដៅ ៤ លើក ខណៈ Portsmouth មានស្ថិតិត្រឹម ២៦ ភាគរយ ស៊ុតគោលដៅចំ ១ ជើងគត់៕
ទស្សនាវីដេអូខាងក្រោម៖