ក្រុម Real Madrid នឹងប្ដឹងតវ៉ាចំពោះកាតក្រហមរបស់ Sergio Ramos ទល់ក្រុម Manchester City ដើម្បីឱ្យប្រធានក្រុមរូបនេះអាចចូលលេងបាននៅជើងទី២។
Ramos បានកាតក្រហមនៅនាទី ៨៦ បន្ទាប់ពីប៉ះគ្នាជាមួយកីឡាករ Gabriel Jeus ។ កាតក្រហមនេះ នឹងធ្វើឱ្យប្រធានក្រុម Real Madrid រូបនេះ មិនអាចលេងជើងទី២បានឡើយ។ យ៉ាងណាមិញ ក្រោយពីក្រុមការងារបានពិនិត្យមើលវីដេអូម្ដងទៀត ពួកគេជឿជាក់ថា Ramos មិនសមទទួលបានកាតក្រហមនោះទេ ដូច្នេះហើយទើបរៀបចំប្ដឹងតវ៉ាចំពោះកាតនោះវិញ។
រំលឹកថាកាតក្រហម១របស់ Ramos កាលពីម្សិលមិញនេះ គឺបានធ្វើឱ្យកីឡាករអេស្ប៉ាញរូបនេះ ក្លាយជាកីឡាករដំបូងគេ ទទួលបានកាតក្រហមច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ UEFA Champions League ។ សរុបកាតទាំងអស់ Ramos បានកាតក្រហម ២៦ និងកាតលឿងវិញរហូតដល់២៣៧ដង៕ប្រភព៖ Dailymail