Barcelonoa បានបញ្ចប់លទ្ធផលក្រៅដី ១-១ ទល់ Napoli ខណៈ Bayern ចូលលុតតោខៀវ Chelsea ០-៣។ ក្រោយបញ្ចប់ការប្រកួត UEFA ក៏បានសម្រិតសម្រាំងការដាក់ពិន្ទុ ហើយប្រគល់ពានរង្វាន់ Man Of The Match Award ដល់កីឡាករចំនួន ២ រូប។
នៅជំនួប Barcelona-Napoli បានទៅលើខ្សែបម្រើ Sergio Busquet ដោយកីឡាករអេស្ប៉ាញរូបនេះធ្វើការបញ្ជូនបាល់យ៉ាងល្អ ក្នុងចំណែកជួយឲ្យ Semedo ចែកបាល់ Assist ដល់ Griezmann។ ប៉ុន្តែសោកស្តាយ Busquets ត្រូវខកខានការប្រកួតជើងទី ២ ព្រោះរងពិន័យកាតលឿង ៣ ប្រកួតកន្លងមក។
ដោយឡែកនៅជំនួប Chelsea-Bayern គឺធ្លាក់ទៅលើកីឡាករ Serge Gnabry ដែលរូបគេរកបាន ២ គ្រាប់ម្នាក់ឯងក្នុងចំណែកបាល់ ៣ គ្រាប់ដែលក្រុមភ្ញៀវលុតម្ចាស់ដីកាលពីយប់មិញ៕
ប្រភព៖ AF