នៅថ្ងៃព្រហស្បតិ៍នេះ ក្លឹប FC Barcelona និង Real Madrid បានបរាជ័យក្នុងថ្ងៃតែមួយដូចគ្នា នៅពានរង្វាន់ Copa del Rey វគ្គ ៨ ក្រុមចុងក្រោយ ទន្ទឹមដែល Barca ចាញ់ Ath Bilbao ១-០ និង R.Madrid ចាញ់ Sociedad ៤-៣។
បរាជ័យគាប់ជួនក្នុងថ្ងៃតែមួយបានរុញឲ្យក្រុមទាំងពីរវិលទៅជួបកំណត់ត្រាចាស់មួយកាលពីជិត ៦៥ ឆ្នាំមុន ដោយក្រុមយក្សនៅ LaLiga ទាំងពីរក៏ធ្លាប់កើតរឿងមិនគួរជួបអ៊ីចឹងដែរ។
យោងតាម Opta Stats បានឲ្យដឹងថាលើកចុងក្រោយបង្អស់ដែលធ្លាក់នៅការប្រកួតបែបនេះគឺថ្ងៃទី ២៩ ឧសភា ឆ្នាំ ១៩៩៥ ពេលដែល Real Madrid ចាញ់ Sevilla ហើយ Barcelona ចាញ់ Athletic Club នៅវគ្គ ៤ ក្រុមចុងក្រោយពាន CDR ដូចគ្នា៕
ប្រភព៖ OptaJose