Harry Kane ដែលរងរបួសធ្ងន់ធ្ងរនៅការប្រកួតទល់ Southampton កាលពីខែមករា ពេលនេះត្រូវបានអ្នកចាត់ការលោក Jose Mourinho បានបញ្ជាក់ច្បាស់ជុំវិញពេលវេលាដែលរូបគេអាចត្រលប់មកកាន់ទីលានវិញហើយ។
បើតាមការបញ្ជាក់ដោយផ្ទាល់របស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់សង្កត់ធ្ងន់ថាយ៉ាងហោចណាស់គឺខែឧសភា ទើបកីឡាករអង់គ្លេសរូបនេះអាចវិលមកវិញបាន ពោលគឺប្រកួតទល់ Leicester ដែលជាប្រកួតជុំទី ៣៧ នឹងមានវត្តមាន Kane។
ជារួមមានន័យថា Kane អាចលេងតែ ២ ប្រកួតទៀតប៉ុណ្ណោះសម្រាប់ Spurs នារដូវកាល ២០១៩/២០ ដោយប៉ះ Leicester City និងជុំទី ៣៨ ប៉ះ Crystal Palace នាថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២០។
រំឭកថាបច្ចុប្បន្ន Spurs ឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងតារាងមាន ៣៧ ពិន្ទុត្រូវការ ៤ ពិន្ទុទៀតដើម្បីតាមស្មើ Chelsea៕ ប្រភព៖ BeSoccer