កាំភ្លើងធំ Arsenal បានយកឈ្នះទៅលើក្លឹប Bournemouth នៅលទ្ធផល ១-២ នាជុំទី ៤ នៃព្រឹត្តិការណ៍ FA Cup កាលពីយប់មិញ។
ឱកាសគ្រប់គ្រងបាល់ Arsenal មានច្រើនជាងដល់ទៅ ៦០ ភាគរយ និងស៊ុតចំគោលដៅ ៣ លើក ស្របពេលម្ចាស់ផ្ទះគ្រប់គ្រងបាល់ ៤០ ភាគរយ និងស៊ុតចំគោលដៅ ២ លើក។ នៅនាទី ៥ កីឡាករ Bukayo Saka ជាអ្នកបំបែកគ្រាប់បាល់បើកឆាក មុនពេល Eddie Nketiah តាមគ្រាប់ទីពីរនៅនាទី ២៦។ រហូតដល់នាទី ៩០+៤ ទើប Sam Surridge តាមបានមួយគ្រាប់សង តែនៅទទួលបានបរាជ័យដដែល។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=nhJ3TTV7ki8
រំឭកថា Arsenal នៅជុំបន្ទាប់ត្រូវជួបគ្នាជាមួយ Portsmouth ខណៈ Man City ត្រូវប៉ះ Sheffield Wednesday រីឯ Chelsea អាចប្រឈមត្រូវតតាំងនឹង Liverpool ឬ Shrewsbury Town៕