Nacho Fernandez ក៏ជាបុគ្គលម្នាក់ក្នុងចំណោមកីឡាករ Real Madrid ឯទៀតដែលបង្ហាញការពេញចិត្តក្នុងការមកចូលរួមរបស់ Kylian Mbappe ដោយបានសង្កត់ធ្ងន់ថាចង់ឲ្យក្លឹបយកចិត្តទុកដាក់ខ្លាំង ប្រសិនទទួលបានភ្លើងខៀវពីភាគីម្ខាងទៀត។
Nacho និយាយក្រោយចប់ការប្រកួត Copa del Rey កាលពីយប់មិញថា៖ “ប្រសិន Mbappe គាត់លើកភ្លើងខៀវឲ្យយើងហើយ នោះយើងនឹងផ្តល់ដំណឹងទៅកាន់ក្លឹបភ្លាម”។
គួរបញ្ជាក់ថា Mbappe និង Zidane ជាមនុស្សមានទំនាក់ទំនងល្អបំផុត ហើយកន្លងទៅកីឡាករបារាំងក៏និយាយថាអ្នកចាត់ការរូបនេះជា idol របស់ខ្លួន បន្ទាប់ពី Cristiano Ronaldo ផងដែរ។
Mbappe រដូវកាលនេះរកបាន ១៣ គ្រាប់ហើយនៅការប្រកួត ១៤ លើកក្នុង Ligue 1 និងនៅ Coupe de la Ligue ៣ ប្រកួតរកបាន ២ គ្រាប់ ខណៈនៅ UCL រកបាន ៥ គ្រាប់ក្នុង ៥ ប្រកួត ពោលគឺនៅតែលេចធ្លោខ្លាំងដដែល៕ ប្រភព៖ Marca