ក្រុម FC Barcelona ទិញបានខ្សែប្រយុទ្ធម្នាក់ឈ្មោះថា Rey Manaj ពីក្រុម Albacete លេងនៅលីគ La Liga 2 ក្នុងតម្លៃខ្លួន២លានអឺរ៉ូ។
កីឡាករវ័យ២២ឆ្នាំខាងលើនេះ នឹងត្រូវលេងក្នុងក្រុម Barcelona B ហើយ តម្លៃទិញផ្ដាច់កុងត្រាថ្មីរបស់គេនៅក្លឹបអ្នកមានបុណ្យនេះ ឡើងដល់៥០លានអឺរ៉ូទៅហើយ គ្រាន់តែមកដល់ភ្លាម។ Manaj ធ្លាប់លេងនៅក្លឹបធំៗ ច្រើនដែរ ដូចជាInter Milan , Pescara និង Granada ជាដើម។ រូបគេនឹងត្រូវលេងនៅឈុតទី២សិន ហើយប្រសិនបើលេងល្អ នឹងអាចឡើងមកលេងក្រុមធំតែម្ដង។