លោក Brendan Rodgers អ្នកចាត់ការក្រុម Leicester City បានបញ្ជាក់ថានាខែមករានេះ នឹងមិនមានកីឡាករណាម្នាក់ក្នុងក្រុមរបស់លោកចាកចេញឡើយ។
Rodgers មិនចង់ឱ្យកីឡាករសំខាន់ណាម្នាក់ចាកចេញពីក្រុមឡើយ ត្បិតអីបច្ចុប្បន្នលោកកំពុងស្ថិតនៅលេខ២ក្នុងតារាង Premier League ទៅហើយ និងមានឱកាសបានលេង UEFA Champions League ទៀតនៅឆ្នាំក្រោយ។ ដោយសារតែកីឡាករម្នាក់ៗបានបង្ហាញទម្រង់លេងល្អនារដូវកាលនេះហើយ ទើបមានក្លឹបជាច្រើនកំពុងចង់បាន ហើយដាក់តម្លៃខ្លួនទិញយកនៅខែមករានេះតែម្ដង។
ត្បិតមានអ្នកចង់បានកីឡាករ Leicester City ច្រើនមែន ប៉ុន្តែសម្រាប់លោក Rodgers បានបញ្ជាក់ថានឹងមិនលក់នរណាម្នាក់ចេញនោះទេ។ James Maddison ក្រុម Man Utd កំពុងចង់បានខ្លាំង និងខ្សែការពារ Ben Chilwell ក្រុម Man City ចង់បាន៕ប្រភព៖ Dailymail