ខ្សែប្រយុទ្ធក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Pierre-Emerick Aubameyang ហាក់មិនសប្បាយចិត្តទាល់តែសោះ ក្នុងការបន្តរួមរស់នៅទីនេះ ខណៈដែលកុងត្រាសេសសល់របស់គេក៏ត្រូវផុតនៅឆ្នាំ ២០២១។
ក្រោមការដឹកនាំរបស់លោក Mikel Arteta ដែលជាអ្នកចាត់ការថ្មី ត្បិតព្យាយាមបញ្ចុះបញ្ចូលឲ្យកីឡាករសញ្ជាតិហ្គាបុងបន្តឈរជើងនៅ Emirate ក្តី ប៉ុន្តែដោយមើលឃើញពីសមិទ្ធផលសម្រេចរបស់ក្លឹប ហាក់មិនសមប្រកបដូចអ្វីដែលរូបគេចង់បានក្រោយចាកចេញពី Borussia Dortmund ទាល់តែសោះ។
ថ្មីៗនេះក៏មានក្លឹបយក្ស ៣ ដែលមានពីរនៅអេស្ប៉ាញល្ហិចល្ហៀងថាចង់បានរូបគេដូចជា Real Madrid និង Barcelona ខណៈដំណឹងចុងក្រោយក៏លេចលឺថា Inter Milan ចាប់អារម្មណ៍លើកីឡាករវ័យ ៣០ ឆ្នាំនៅកម្លាំងពេញរូបនេះផងដែរ។
រំឭកថានារដូវកាលនេះ Aubameyang រកបាន ១៥ គ្រាប់សរុបហើយឲ្យក្លឹប និង Assist ១ ក្រោយការបង្ហាញខ្លួន ២៤ ប្រកួតសរុបរាប់ទាំងនៅ EPL និង UEL៕
ប្រភព៖ AF