ក្លឹប AC Milan បានប្រកាសជាផ្លូវការហើយ វត្តមានរបស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic មករួមក្រុមនៅខែមករានេះ ដើម្បីជួយស្រោចស្រង់ក្លឹបឡើងវិញ។Zlanta ធ្លាប់លេងនៅក្លឹប AC Milan ២រដូវកាលមកហើយ ដែលជាកន្លែងរូបគេលេងបាន៨៥ប្រកួត និងរកបាន៥៦គ្រាប់ ពីឆ្នាំ២០១០ដល់២០១២។ សាមីខ្លួនបាននិយាយដែរថារូបគេត្រលប់ទៅក្លឹបដែលបានផ្ដល់តម្លៃនិងគោរពដល់ខ្លួន។ ទីក្រុង Milan ជាទីក្រុងគួរឱ្យចង់រស់នៅខ្លាំងណាស់។
ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ បានបន្ថែមទៀតថា៖ “ខ្ញុំនឹងប្រយុទ្ធជាមួយមិត្តរួមក្រុមដើម្បីផ្លាស់ប្ដូរនារដូវកាលនេះ។ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចវាឱ្យបាន”។ Zlatan នឹងបង្ហាញវត្តមាននៅក្លឹប AC Milan នាថ្ងៃទី២ខែមករាឆ្នាំ២០២០ខាងមុខនេះ៕
ប្រភព៖ DailyMail