ការប្រកួតពានរង្វាន់ Copa America 2020 បានចាប់ពូលរួចរាល់ហើយ ដោយការប្រកួតនឹងធ្វើឡើងនៅប្រទេសអាហ្សង់ទីន និងកូឡុំប៊ី។
សម្រាប់ការចាប់ពូលបានបែងចែកជា២ពូល A និង B ។ ដោយក្នុងពូល A មានក្រុមអាហ្សង់ទីន ឈីលី បូលីវី អ៊ុយរុយហ្គាយ ប៉ារ៉ាហ្គាយ និងអូស្ត្រាលី។ ក្នុងពូល B មានក្រុមប្រេស៊ីល កូឡុំប៊ី វេណេហ្ស៊ុយអេឡា អេក្វាឌ័រ ប៉េរូ និងកាតា។ ប្រេស៊ីល ជាក្រុមការពារតំណែងជើងឯកពានរង្វាន់នេះ។
រូបមន្ដនៃការប្រកួត គឺក្នុងមួយពូល យក៤ក្រុមពីលេខ១ដល់លេខ៤ ដើម្បី បាន៨ក្រុមឡើងទៅលេងវគ្គបន្ដទៀត។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១២ខែមិថុនារហូតដល់ថ្ងៃទី១២កក្កដាឆ្នាំ២០២០ខាងមុខនេះ៕ប្រភព៖ Foxsportsasia