នាយកប្រតិបត្តិប្រចាំក្លឹប Bayern Munich លោក Karl-Heinz Rummenigge បានបដិសេធសុំមិនធ្វើការបញ្ចេញយោបល់ជុំវិញរឿងរ៉ាវចង់បាន Leroy Sane ព្រោះដោយសារកត្តាមិនចង់ឲ្យ Man City រំអុកឡើងតម្លៃខ្លួន។
ស្លាបប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ បានល្ហិចល្ហៀងថាក្លឹប Bayern ចង់បាននៅរដូវក្តៅ ប៉ុន្តែ City ហាក់មិនទាន់មានបំណងថាចង់លក់ចេញរូបគេទេ។ លោក Rummenigge បានប្រាប់សារព័ត៌មាន Bild ថា៖ “ប្រសិនខ្ញុំនិយាយរឿងរ៉ាវទាក់ទិននឹង Sane វាប្រាកដជានឹងមានបញ្ហា ហើយលើសពីនេះគឺតម្លៃខ្លួនគេក៏នឹងមិនធ្លាក់ចុះនោះដែរ ជារួមគឺមិនល្អឡើយ”។
គួររំឭកថា Sane បានជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ដែលរូបគេមិនទាន់ជាសះស្បើយនិងអាចចូលលេងឲ្យក្លឹប Man City នៅឡើយ ខណៈតម្លៃចាស់កាលពីទិញយកនៅឆ្នាំ ២០១៦ ចេញពី Schalke 04 ថ្លៃប្រមាណ ៣៧ លានផោន៕ ប្រភព៖ Goal