លោក Unai Emery បានបញ្ជាក់ថានឹងមិនដាក់ Xhaka ឱ្យចូលលេងទល់ក្រុម Wolves ឡើយ ព្រោះចង់ឱ្យកីឡាករទាំងអស់និងអ្នកគាំទ្រផ្ដោតតែលើការប្រកួតមួយមុខបានហើយ។
រឿង Xhaka ឌឺដងអ្នកគាំទ្រលើកមុននៅមិនទាន់បញ្ចប់ឡើយ បើទោះជាកីឡាកររូបនេះបានសុំទោសជាសាធារណៈហើយក៏ដោយ។ ដើម្បីកុំឱ្យអ្នកគាំទ្រក្ដៅក្រហាយបន្ថែមទៀត លោក Emery អ្នកចាត់ការក្រុម Arsenal នឹងមិនដាក់រូបគេឱ្យលេងឡើយ។ លោកបញ្ជាក់ថា ខ្សែបម្រើរូបនេះ មិនមានក្នុងអារម្មណ៍លោកទៀតឡើយ។
Xhaka បានធ្វើការសុំទោសអ្នកគាំទ្រ Arsenal ចំពោះរឿងខ្លួនប្រើភាសាមិនសមរម្យដាក់ពួកគេ កាលពីប្រកួតកន្លងទៅ។ បើទោះជាសុំទោសមែន ប៉ុន្តែអ្នកគាំទ្រហាក់មិនព្រមទទួលនោះទេ ព្រោះពួកគេបានចាត់ទុកអំពើនោះថាជារឿងមើលងាយទឹកចិត្តបាត់ទៅហើយ៕ប្រភព៖ Dailymail