ខ្សែប្រយុទ្ធ Lionel Messi បានបញ្ជាក់ថាខ្លួននឹងមកយកពានរង្វាន់ណាមួយដែលឈ្នះជាមួយក្រុម FC Barcelona ដើម្បីប្ដូរយកពានរង្វាន់ជាមួយក្រុមអាហ្សង់ទីនឡើយ។
កាលពីប៉ុន្មានឆ្នាំមុន មានអត្ថបទចុះផ្សាយថា Messi ព្រមឱ្យពានរង្វាន់ទាំងអស់ ដើម្បីបានឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។ តែនៅពេលនេះវិញ រូបគេបាននិយាយផ្សេងពីលើកមុនហើយ។ ប្រធានក្រុម Barcelona បានបញ្ជាក់ថា៖ “ខ្ញុំពិតជាចង់ឈ្នះ World Champion ប៉ុន្តែខ្ញុំមិនគិតថាខ្ញុំនឹងប្ដូរអ្វីផ្សេងក្នុងអាជីព ដើម្បីយកវាមួយឡើយ។ នេះជាអ្វីដែលខ្ញុំបានឱ្យ អ្វីដែលព្រះជាម្ចាស់ឱ្យខ្ញុំ”។
Messi ឈ្នះពានរង្វាន់គ្រប់ប្រភេទជាមួយក្រុមអាជីព FC Barcelona ប៉ុន្តែនៅជម្រើសជាតិអាហ្សង់ទីនវិញ រូបគេនៅមិនទាន់បានឈ្នះពានណាមួយនៅឡើយទេ។ ពិភពលោក កំពុងរង់ចាំមើលថាឆ្នាំណា ដែលជាឆ្នាំ Messi ឈ្នះពានរង្វាន់ជាមួយអាហ្សង់ទីនបាន ព្រោះកន្លងមកឡើងដល់វគ្គផ្ដាច់ព្រ័ត្រច្រើនដងមកហើយ៕ប្រភព៖ Marca