Lionel Messi បានបង្ហើបថាក្នុងក្រុម Barcelona មានកីឡាករច្រើននាក់ ដែលមិនចង់ឃើញវត្តមាន Neymar ត្រលប់មករួមក្រុមវិញ។
កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ Neymar មានទំនាក់ទំនងខ្លាំងក្នុងការផ្ទេរមកលេងនៅក្រុម Barcelona វិញ ខណៈដែលសាមីខ្លួនក៏បានប្រកាសជាប់រហូតដែរ។ តែក្រោយមក ដោយសារតែក្រុម PSG បានដាក់តម្លៃខ្លួនខ្ពស់ពេក រហូតដល់ក្រុមអ្នកមានបុណ្យមិនអាចចំណាយបាន ទើបបានជាការផ្ទេរណាមួយមិនកើតមានឡើងឡើយ។
ជាមួយរឿង Neymar នេះដែរ Messi ក៏បាននិយាយបន្តិចដែរថា៖ “វាពិបាកក្នុងការយកគាត់មកវិញ។ ដំបូង ព្រោះវាពិបាកក្នុងការឃើញគាត់ចាកចេញ ហើយទី២ព្រោះគាត់ចាកចេញដោយរបៀបណា។ មានមនុស្សច្រើនក្នុងក្លឹប ដែលមិនចង់បានគាត់មកវិញ។ ប្រសិនបើកីឡា Ney គឺជាកីឡាករល្អម្នាក់លើលោក ប៉ុន្តែខ្ញុំយល់ថាមានកត្តាច្រើនទៀត”។
Neymar លេងបានល្អណាស់នៅ PSG ប៉ុន្តែមួយរយៈចុងក្រោយនេះរបួសកំពុងញ៉ាំញីអាជីពរបស់គេ។ គេសន្និដ្ឋានថានៅរដូវក្ដៅខាងមុខ កីឡាករប្រេស៊ីលរូបនេះ នឹងចាកចេញពីបារាំងហើយ៕ប្រភព៖ Dailymail