ខ្សែការពារ Hector Bellerin បានចូលលេងសមជើងជាមួយក្រុមយុវជន U23 Arsenal វិញហើយ កាលពីយប់មិញ ក្រោយពីខកខានបង្ហាញខ្លួនលើទីលាន២៤៤ថ្ងៃមកនេះ។
កីឡាករអេស្ប៉ាញរូបនេះ មានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ដែលតម្រូវឱ្យគេសម្រាកព្យាបាលរយៈពេលយូរ។ ក្រោយពីចំណាយពេល២៤៤ថ្ងៃមក ពេលនេះខ្សែការពារល្បឿនលឿនចាប់ផ្ដើមអាចចូលលេងបានហើយ ដោយជាដំបូងនេះ លោក Emery បានដាក់គេឱ្យលេងនៅ U23 សិន ដើម្បីសមកម្លាំង និងការលេងលើទីលាន។
មិនត្រឹមតែ Bellerin ម្នាក់ទេ ខ្សែការពារ Tierney ដែលរងរបួសយូរមកហើយដែរនោះ ក៏បានចូលលេងនៅឈុត U23 នេះដែរ។ យប់មិញ ពួកគេលេងបាន៦៣នាទី ក្នុងការប្រកួតស្មើក្រុម Wolves ២-២ ។ លោក Emery រំពឹងថាខ្សែការពារទាំងពីរនាក់នឹងអាចចូលលេងបានវិញសម្រាប់ការប្រកួតរបស់ក្រុម Arsenal នៅសប្ដាហ៍ក្រោយ៕ប្រភព៖ Dailymail