ក្រុម Real Madrid អាចនឹងប្រើប្រាស់ខ្សែប្រយុទ្ធ៣នាក់នៅតំបន់ប្រយុទ្ធខាងលើបានហើយគឺ Karim Benzema , Gareth Bale និង Hazard ក្នុងការប្រកួតទល់ក្រុម PSG នៅរាត្រីនេះ ពាន UEFA Champions League ។
Zidane បានបញ្ជាក់ច្បាស់ថា Hazard ជាសះស្បើយ១០០%អាចចូលលេងជម្រើស១១នាក់ដំបូងបានហើយ។ ដូច្នេះទម្រង់ប្រយុទ្ធ៣នាក់នៅខាងលើ ក៏អាចដាក់លេងបានដែរ គឺ Bale , Benzema និង Hazard លេងប្រយុទ្ធរួមគ្នា។ តែអ្វីដែលនៅតែកង្វល់នោះគឺតំបន់បម្រើនិងការពាររបស់ Real Madrid មានរបួសច្រើន។ តួយ៉ាង Luka Modric កីឡាករសំខាន់ក្នុងក្រុមបានរងរបួសពេលលេងឱ្យជម្រើសជាតិ។ ខណៈដែលការពារវិញ Marcelo របួស និង Nacho , Ramos ជាប់បម្រាម ដូច្នេះតំបន់នេះនឹងប្រើប្រាស់កីឡាករទើបទិញចូលទាំងស្រង់។
យ៉ាងណាមិញ បើមើលទៅក្រុម PSG វិញ ក៏មិនមានកីឡាករសំខាន់ដល់ទៅ៣នាក់ដែរ។ Neymar និង Mbappe ច្បាស់ហើយគឺមិនអាចចូលលេងបានឡើយ ព្រោះ Neymar ជាប់បម្រាម និង Mbappe របួស។ ស្របពេល Cavani ឯណោះ ក៏មិនទាន់ច្បាស់ថាបានលេងឬអត់ដែរ ដោយរបួសដូចគ្នា។ ដូច្នេះតំបន់ប្រយុទ្ធ PSG ក៏ប្រើប្រាស់កីឡាករចំណូលថ្មីដែរ៕ប្រភព៖ Marca